វប្បធម៏

ប្រវត្តប្រដាល់ខ្មែរ
ការ​​ប្រដាល់​​គឺ​​ជា​វត្ថុ​ម្យ៉ាង​ដែល​មិន​ប្រែ​ប្រួល​​​នៅ​​អាស៊ី​​អាគ្នេយ៏​តាំង​ពី​បុរាណ​កាល
មក ​យ៉ាង​ហោច​ណា​ស់​ក៏​វា​នាំ​អោយ​យើង​ចេះ​ពី​ទំរុងក្នុងការប្រយុទ្ធដែរ។នៅ​​ សម័យ​អង្គរ​ក្បាច់​គុន​ប្រើ​អាវុធ​និង​មិន​ប្រើ​​អាវុធ​​សុទ​​តែ​​ត្រូវ​​ បាន​​ស្ទាត់​​ជំនាញដោ​យ​​​​ជ​ន​​​ជាតិ​​​ខ្មែរ​​។ ផុស​​​តាង​​​បាន​​​បង្ហាញ​​​អោយ​​ឃើញ​​ក្បាច់​​​គុន​​ដែល​​ស្រ​ដៀង​​និ​ង ក្បាច់​​គុន​​​ប្រដាល់​​​សេរី​​​ដែល​​​ត្រូវ​​បាន​​បង្កើត​​តាំង​​ពី​​ សតវត្ស​​ទី​​១០​​។ ​ប្រហែល​​ជា​​នេះ​​ជា​​​មូល​​​ហេតុ​​​មួយ​​​ដែ​ល​​​បង្ហាញ​​​ហេតុ​​​អ្វី​​​ ចក្រ​ភ​ព​​​ខ្មែរ​​មាន​កង​​ទព័​​ដ៏​​មាន​​ឥទ្ធិព​ល​​នៅ​​អាស៊ី​​អាគ្នេយ៏​​។ ​​ រា​ជា​​ណា​ចក្រ​​អង្គរ​​ប្រើ​​ទំរុង​​នៃ​​ក្បាច់​​គុន​​ប្រដាល់​​សេរី​​និង​ ​អាវុ​ធ​​ផ្សេង​​ៗ​​ខុស​ៗ​​គ្នា​​​ព្រម​​ទាំង​​ដំរី​​សង្គ្រាម​​ដើម្បី​​ ធ្វើ​​សង្គ្រាម​​ជា​​មួយ​​និង​​​ស​ត្រូវ​​ធំ​របស់​គេ​ វៀតណាម​មូល​ដ្ឋាន​នៅ​រាជា​ណា​ចក្រ​ចំប៉ា​,​សៀម​។​ ការ​ប្រគួត​ដំរី​ចំបាំង​នៅ​តែ​ត្រូវ​បាន​អនុម័​ត​ដើម្បី​ការ​កំ​សាន្ដ​នៅ​ សុរិន​ កន្លែង​ប្រមូលដំរី​។ ​អ្នក​​​ចំម្បាំង​ខ្មែរ​​​ប្រើ​​ការ​​ទាត់​​កាប់​​ទៅ​លើ​រាហ៊ូ​តាម​ចំលាក់​ នៅ​ប្រា​សាត​បន្ទាយ​ឆ្មា។​ នៅ​ពេល​​​នោះ​ ​ចក្រភព​ខ្មែ​រ​​មាន​ឥទ្ធិ​ពល​​និង​​គ្រប់​​គ្រង​​លើ​ទឹក
​​ដី​​ដ៏​​ធំ​​ដែល​​ឥឡូវ​នេះ​ជា​ទឹក​ដី













កម្ពុជា ​ថៃ ឡាវ និងវៀតណាម។ជា​លិទ្ធផល​កម្ពុជា​បាន​មាន​ឥតទ្ធិ​ពល​​​លើ​វប្បធម៍​ថៃ​និងឡាវ​។ នេះ​នាំ​អោយ​ខ្មែរ​ជឿ​ថា​ក្បាច់​គុន​ប្រដាល់​សេរី​នៅ​អាស៊ី​អាគ្នេយ៏​​គឺ​​ មាន​​ប្រភពពី​ជន​ជាតិ​ខ្មែរ​-មន​។​ក្នុង​ដំនើរ​រឿង​ដែល​និយា​យ​ត​ពី​មាត់​ មួយ​ទៅ​មាត់​មួយ​របស់​បុព្វ​បុ​រស​រ​បស់​ពួក​គេ​សំ​អាង​លើ​ក្បាច់​ចំ​លាក់​ លឹម​ៗ​ដែល​នៅ​សល់​លើ​ប្រាសាទ​
បុរាណ​របស់​ខ្មែ​រ​ដូច​ជា​,ប្រសា​ទ​បាយ័ន​ ,ប្រសាទ​អង្គវត្ត​ជា​ដើម​។​ក្បួន​គម្ពី​ឬ​កំនត់ ​ត្រា​ភាគ​ច្រើន​ត្រូវ​បាន​បំផ្លាញ​រឬ​រឹប​អូស​យក​ដោយ​ពួក​កង​ទ័ព​សៀម​នៅ​ ពេល​ដែល​សៀម​​​ចូល​​​មក​​​លួច​​ប្លន់​​និង​​បំផ្លិច​​បំផ្លាញ​​ទី​​ក្រុង​​ អង្គ​​ព្រម​​ទាំង​​ចាប់​​ខ្មែរ​​ជា​​ឈ្លើយ​​​សឹក ​​រាប់​​បញ្ចូល​​ទាំង​​រាជ​​វង្ស​​សានុ​​​វង្ស​​ទៅ​​ក្រុង​​អា​យុតធ្យា​​​។ ​អ្នក​​ចំបាំង​​ខ្មែរ​​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​និង​អ្នក​បង្គ្រាប​ការ​ រួបរួម​របស់​ឡាវ ​ហ្វា​ងូន​ត្រូវបាន​គេ​ជឿ​ថា​ជា​មេទ័ព​​​ដែល​បាន​ហ្វិក​ហាត់​ក្បាច់​គុន​ បុរាណ​ខ្មែរ​។ នៅ​​សម័យ​អា​នា​និ​​គម​ ក្បាច់​​គុន​បុរាណ​ដូច​ប្រដាល់​សេរី​ត្រូវ​បាន​ពួក​អានា​និគម​និយម​(អីរ៉ុប) ​​ហៅ​ថា​ជា​ក្បាច់គុ​នគ្មាន​អរិយធម៍​ តិរច្ឆាន​សាហាវ​ព្រៃផ្សៃ​។ ជន​ជាតិ​​បារាំង​បាន​កែរ​ប្រែក្បាច់​គុន​នេះ​អោយ​ទៅ​ជា​កីឡា​ដោយ​បាន​បន្ថែម ​ពេល​វេលា​កំនត់​និងទឹក​(​ទឹក​ក្នុង​កីឡា​ប្រដាល់​)​សៃវៀន​ ព្រម​ទាំង​ស្រោម​ដៃ​(ហ្គង់)​ក្នុង​គោល​បំនង​កាត់​បន្ថយ​របួស​។ ការ​ប្រគួត​​ពី​ដើម​គេ​ប្រគួត​ក្នុង​រណ្ដៅ​មួយ​ដែល​មា​ន​ភួក​និង​មា​ន​ ច្បាប់​កំនត់​ព្រម​ទាំង​យក​ខ្សែរ​រុំ​ជុំ​វិញ​ដៃ​។​ ក្នុង​ការ​ប្រគួត​ខ្លះ​អ្នក​ប្រដាល់​យក​សំបក​ខ្យង​មក​រុំ​ជុំ​វិញ​គន្លាក់​ ដៃ​ដើម្បី​អោយ​កាន់​
តែ​សាហាវ​តែ​ទង្វើ​បែប​នេះ​អាច​ត្រូ​គេ​ហាមឃាត។ នៅ​កំលុង​ឆ្នាំ​១៩៦០ ​អ្នក​គាំ​ទ្ររ​ក្បាច់​គុន​ប្រដាល់​ខ្មែរ​បាន​ជួយ​អោយ​ក្បាច់​គុន​នេះ​បាន​ ចេញ​ផ្សប់​ផ្សាយ​និង​បង្ហាញ​ជា​ផ្លូវ​ការ​។


ពាក្យ អប្សរ​​​ ដែល​ពាក្យ​សំស្រ្កឹត ថា អប្សរស៑ ឬ អប្សរា បាលី​ គឺ អច្ឆរា ជា​ស្រី​មានសម្បុរ​ថ្លា​ស្រស់, ផូរផង់ ​ឬ​ស្រី​មាន​មុខ​ថ្លា​ស្រស់​បំព្រង ។ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ថា ស្រ្តី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹក ក្នុង​កាល​ដែល​កូរ​យក​ទឹក​អម្ឫត នៅ​សមុទ្រ​ទឹក​ដោះ ។ បាន​សេចក្ដី​ថា ក្នុង​ចលនា​កូរ​មាន​លេច​ចេញ​​ពី​ផ្ទៃ​សមុទ្រ​នូវ​​សត្វ​ចម្លែក​អស្ចារ្យ​ជា​ ច្រើន​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ខណៈ​នោះ​ក៏​មាន​ចេញ​នូវ​តួ​នាង​ទេព​អប្សរ​ជា​ច្រើន ពត់​ពេន​ខ្លួន​រាំ​នៅ​លើ​អាកាស ។ ប៉ុន្តែ​តាម​ការពិត​មិន​មែន​ដូច​ច្នោះ​ទេ, ដែល​ហៅ ថា​ អប្សរ ឬ អប្សរា នោះ​ដោយ​សេចក្ដី​ថា ស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លាផូរផង់​ឬ​ស្រី​សួគ៌​ឆើត​ឆោម

ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​នេះ ខ្មែរ​ប្រើ​ក្លាយ​ជា អក្សរ ក៏​មាន ដូច​ជា​ពាក្យ ស្រី​អក្សរ, ស្រី​ទេព​អក្សរ​បវរ​កញ្ញា ជា​ដើម ។ យើង​គួរ​តែ​កុំ​ប្រើ​ ហើយ​ត្រូវ​ប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ
រូប ​នាង​ត្រូវ​បាន​បុព្វ​បុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ជា​ច្រើន ពិសេស​ប្រាសាទ​អង្គរ​វត្ត ដែល​មាន​រូប​នាង​រាបពាន់​ក្នុង​សណ្ឋាន​ខុស​ប្លែក​ពី​គ្នា ។ នាង​អប្សរា​ក៏​រាំ​នូវ​របាំ​ផ្សេង​ៗ​ដែរ ដូច​ជា របាំ​ទេព​មនោ​រម្យ និង របាំ​មុនី​មេខលា​ជា​ដើម ។

 របាំ​អប្សរា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ សម្ដេច​ព្រះរាជ​កនិដ្ឋា​ នរោត្ដម រស្មី​សោភ័ណ ជា​ព្រះ​អនុជ​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដម សុរាម្រឹត ។ ព្រះ​នាយិការ​​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ចូល​រួម​​សម្ដែង​ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ ដល់​សិស្ស​ពូកែ ដែល​តែង​តែប្រព្រឹត្ត​ទៅ​នៅ​រាល់​​ដំណាច់​ឆ្នាំ​សិក្សា​ម្ដង​ៗ ។ ព្រះ​អង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩៥៨ ដែល​រាំ​ជា​តួ​ឯក​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម វិជ្ជរា ជា​ព្រះ​រាជ​បុត្រី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​នរោត្ដម សុរាម្រឹត ។ ឆ្នាំ​បន្ទាប់​រាំ​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម សុជាតិ​វត្តីយា ជា​ព្រះរាជបុត្រី​នៃ​ព្រះករុណា​ព្រះ​បាទ នរោត្ដម សីហនុ ដែល​បង្ហាត់​ដោយ​អ្នកគ្រូ ជា សមី ។
ការ ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់​ប្រហែល​របាំ ភួង​នារី ដោយ​ ម៉ម ឆាវរី បាន​ដក​ពាក្យ​ខ្លះ​នៅ​ក្នុង​រឿង អ៊ីណាវ បុស្បា ដោយ​អន្លើ សាកា និង រ៉ាត ។ ការ​ដាក់​ក្បាច់​ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នក​គ្រូ​ ជា​ សាមី​ ជា​អ្នក​រៀប​ចំ ។ ច្រៀង​កំដរ​ដោយ អ្នក​គ្រូ ជា ខាន់ និង អ្នក​គ្រូ ឯម ធាយ ដែល​យក​តាម​លំនាំ​បទ ដើមឈឹង
របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​ចំណុច​កំពូល ល្អ​ឥត​ខ្ចោះ និង​បាន​ចេញ​រាំ​ជា​ដំបូង​នៅ​ខេត្ត​សៀម​រាប (អង្គរ) ដើម្បី​ថត​ជា​ខ្សែ​ភាពយន្ត​​ដោយ​លោក ម៉ាកសែល កាមីស៍ ក្នុង​កំឡុង​ឆ្នាំ ១៩៦១ ១៩៦២ ។នៅ​ឆ្នាំ ១៩៦៣ ចេញ ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ១៩៦៤ ចេញ​ទៅ​សម្ដែង​នៅ សិង្ហបុរី ក្នុង​ពិធី​សម្ពោធ​មហោស្រប​សិល្បះ ទូទាំង​សាកល ដែល​បាន​ទទួល​ជោគជ័យ និង​មាន​ការ​គាំទ្រ​ និង កោត​សរសើរ​ពី​សំណាក់​ទស្សនិក​ជន​យ៉ាង​ខ្លាំង ។ តួឯក​រាំ​ដោយ ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម បុប្ផាទេវី ដែល​ព្រះ​អង្គ​ជា​តួ​ឯក​ដំបូង​គេ​បង្អស់នៃ​របាំ ។ តួ​សម្ដែង​ជា​បន្ត​បន្ទាប់​មាន​ដូច​ជា
  • អ្នក​ស្រី សេង ស្រីមុំ
  • អ្នក​ស្រី វ័ន សាវៃ
  • អ្នក​ស្រី ឌុក ថាច
  • អ្នក​ស្រី វ័ន សាវង្ស
  • អ្នក​ស្រី យឹម ទេវី
  • អ្នក​ស្រី ម៉ម កណិការ
  • អ្នក​ស្រី អ៊ុក ផល្លា
  • កញ្ញា សុខ សុខឿន ៕

ខ្មែរ​ក្រហម​ចេះ​ចាយ​លុយ​ដែរ?​


ពេល​ដែល​ខ្ញុំ​មើល​រូប​ថត រូបិយវត្ថុ​កម្ពុជា​ប្រ​ជាធិបតេយ្យ (លុយសម័​យ​ខ្មែរ​ក្រហម​) ធ្វើ​អោយ​ខ្ញុំ​ឆ្ងល់​ថា​នៅ​ក្នុង​សម័យ​ហ្នុង​គឺ​ជា​សម័យ​កុម្មុយនិស​ផ្តាច់ ​ការ គ្មាន​អ្នក​មាន​គ្មាន​សាលារៀន​ គ្មាន​ធំ​គ្មាន​តូច មនុស្ស​គ្រប់​រូប​ត្រូវ​រស់​នៅ​ជា​លក្ខណះ​ស្មើ​គ្នា​ ប្រជា​ពលរដ្ឋ​ត្រូវ​មាន​ការ​ងារ​ធ្វើ (ធ្វើស្រែ​ចំការ) ធ្វើ​ការ​អត់​អោយ​ប្រាក់​ខែ​ទេ ដល់ចឹង​ទៅ​ខ្ញុំ​ឆ្ងល់​ថា​តើ​ក្នុង​សម័យ​ហ្នុង​គេ​មាន​ចាយ​លុយ​ដែរ​ ឬទេ? ចុះ​រូវ​ថត​លុយ​ទាំង​នេះ​គឺ​ជា​អ្វី​សម្រាប់​ចាយ​នៅ​ទី​ណា​ដែរ?​។និយាយ​ដល់​ រឿង​ខ្មែរ​ក្រហម​គឺ​នណា​ក៏​ដឹង​ដែរ​ថា​ពិត​ជា​សាហាវ​មែនទែន អោយ​ប្រ​ជា​ពលរដ្ឋ​ធ្វើ​ស្រែ​ធ្វើ​ចំការ ​ចង់​ងាប់ ​តែ​អត់​អោយ​អង្ករ​សម្រាប់​បរិភោគ​សោះ មិន​ដឹង​ជា​វា​យក​ទៅ​ទុក​ឯណា​ទេ?

លុយ​សម័យខ្មែរក្រហម

លុយ​សម័យខ្មែរក្រហមលុយ​សម័យខ្មែរក្រហមលុយ​សម័យខ្មែរក្រហម
លុយ​សម័យខ្មែរក្រហម
លុយ សម័យខ្មែរក្រហម
លុយ​សម័យខ្មែរក្រហមលុយ​សម័យខ្មែរក្រហម
 ចម្លាក់​យក្ខិនី​នា​សម័យ​បុរេ​អង្គរ
យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​នេះ ខាង​បុរាណវិទ្យា​យើង​អាច​ដឹង​អំពី ប្រភព​នៃ​ចម្លាក់​តំណាង ’​យក្ខិនី​” ខ្មែរ​នា​សម័យ​បុរេ​អង្គរ ដែល​មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា ហើយ​ដែល​បាន​នាំ​ចូល​ប្រទេស​កម្ពុជា តាមរយៈ​ការផ្សព្វផ្សាយ​សាសនា​ឥណ្ឌា ។ នៅ​ប្រទេស​ឥណ្ឌា នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ក៏​ដូច​ក្នុង​សង្គម​ខ្មែរ​នា​សម័យ​បុព្វកាល​ ដែរ ព្រះអាទិទេព​ភេទ​ស្រី មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម​រហូតដល់​បច្ចុប្បន្ន ។ ព្រះអាទិទេព​ភេទ​ស្រី​ទាំងនោះ ជួនកាល​ល្អ ជួនកាល​អាក្រក់ ក្នុង​ក្រសែភ្នែក​របស់​អ្នកស្រុក​អាយ ដែល​មាន​ជា​អាថ៌​ម្តាយដើម ជំនៀង​ផ្ទះ នាង​ប្រពៃ​ស្រ​ព ដែល​តំណាង​ឲ្យ​ធញ្ញជាតិឬ​ស្រូវ​ដែល​ជា​ធម្មជាតិ រមែងតែ​នាំមក​នូវ​ភាព​សម្បូរ​សប្បាយ​ផូរផង់​នៃ​ជីវិត​ប្រចាំថ្ងៃ តាមរយៈ​ការគោរព​បូជា ។

​      នៅក្នុង​សម័យ​ឥណ្ឌា​រូបនីយកម្ម តួនាទី​របស់​ព្រះអាទិទេព​អាយ​ទាំងនោះ នៅ​តែ​រក្សា​នូវ​អាទិភាព​របស់​ខ្លួន​បាន​ដដែល ។ ក៏​ប៉ុន្តែ​គេ​ក៏​ឃើញ​មាន​ទេវតា​ស្រី​មួយ​ចំនួន​ទៀត​បាន​មក​ដល់​ទឹកដី​ខ្មែរ ​ដែរ​ដូចជា ’​យក្ខិនី​” ព្រះ​នាង​គង្គា​ទេវតា​រក្សា​ទឹក ដងស្ទឹង បឹងបួរ ទន្លេ​ជា​ដើម ដែល​តំណាង​ឲ្យ​ភាព​ស្លូតបូត ឬក៏​ភាព​កោងកាច​ព្រៃផ្សៃ ។ ក្នុង​បរិបទ​នេះហើយ នៅក្នុង​អាសនៈ យើង​ឃើញ​មាន​វត្តមាន​របស់​ទេវតា​ថ្មី​ខាង​ពុទ្ធ​និយម គឺ​ពួក​យក្ស និង​យក្ខិនី ។ យក្ស និង​យក្ខិនី​ទាំង​នោះ​តំណាង​នូវ​ឥទ្ធិពល​នៃ​ធម្មជាតិ​គប្បី​គេ​កោតសរសើរ​ គោរព​ខ្លបខ្លាច​ដោយសារ​ឥទ្ធិពល​របស់​ខ្លួន ដែល​មាន​ក្នុង​សង្គម ។ ដូច​នៅ​អង្គ​បុរី​, វប្បធម៌​សម័យ​ចេនឡា​នៅ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ​បច្ចុប្បន្ន បាន​បន្សល់​ទុក​ជា​កេរ្ដិ៍មរតក​នៃ​វប្បធម៌​បុរាណ​ខ្មែរ​មួយ​នូវ​រូប ចម្លាក់​ថ្ម​តំណាង​ឲ្យ​ទេពធីតា​គង្គា ក្រោមរូបភាព​ស្ត្រី​ខ្មែរ​ដូច​នៅ​ប្រទេស​ឥណ្ឌា ។ ម្យ៉ាងវិញទៀត​គេ​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា ទន្លេមេគង្គ​ខ្មែរ​ក៏​ដូច​ទន្លេ​គង្គា​នៅ​ប្រទេស​ឥណ្ឌា​ដែរ គឺ​តំណាង​ដោយ​ព្រះ​នាង​គង្គា​ដែលជា​ព្រះអាទិទេព​ស្រី ។ ដូចនេះ​ទឹកដី​តំណាង​ឲ្យ​ស្ត្រីភេទ ដោយហេតុ​ថា​ជីវិត​ចាប់បដិសន្ធិ​ឡើង​ជាមួយ​ទឹក ។ ’​ទឹក​គឺ​ជីវិត​” មាន​ទឹក គឺ​មាន​ជីវិត ។
ភស្តុតាង​ដ៏​សំខាន់​ស្តីពី​ វត្តមាន​របស់​ពពួក​យក្ស​និង​យក្ខិនី​ ក្នុង​វប្បធម៌ អង្គរ​បុរី អាច​គូសបញ្ជាក់​តាមរយៈ​រូបចម្លាក់​ធ្វើ​ពី​ដី​ដុត​មួយចំនួន ដែល​គេ​បាន​ជួបប្រទះ​ក្នុង​ស្ថានីយ​ប្រវត្តិសាស្ត្រ​អង្គរបុរី ដែល​ជា​ទឹកដី​វ័យ​ចំណាស់​មួយ​នៅក្នុង​ខេត្តតាកែវ ។​
​    ​លក្ខណៈសម្បត្តិ​របស់​ចម្លាក់​យក្ខិនី គឺ​មាន​ចង្កូម និង​ភ្នែក​លៀន​ហើយ​ធំ ដែល​គួរ​ឲ្យ​ព្រឺព្រួច ។ នោះ​គឺជា​អ្វីមួយ ដែល​វិចិត្រករ​ខ្មែរ​នៅ​តែ​រក្សា​បាន​រហូត​មក​ដល់​បច្ចុប្បន្នភាព ។
​    ​ចំពោះ​ភាព​អសុរ​កាយ ឬ​ភាពឃោរឃៅ​នៃ​យក្ខិនី សូម​ជ្រាបថា តាមរយៈ​លក្ខណៈ​មុខមាត់​ដោយឡែក​នៃ​វត្តមាន​ចង្កូម​ទាំង ២ ដែល​បាន​លៀន​ចេញពី​បបូរមាត់ និង​ស្ត្រីភេទ​វិញ គឺ​តាមរយៈ​វត្តមាន​របស់​សុដន់​ទាំង​គូរ ។ តែ​អ្វី​ដែល​ធ្វើឲ្យ​គេ​កាន់តែ​ចាប់អារម្មណ៍​នោះ គឺ​ភាព​ស្រដៀង​នៃ​យក្ខិនី​ទាំងនោះ​ដែល​ស្ថិត​ក្នុង​អំឡុង​សតវត្សរ៍​ទី​៤ ដល់​ទី ៦ នៃ​គ្រិស្គសករាជ ទៅ​នឹង​ចម្លាក់​នា​សម័យអង្គរ​យ៉ាង​ប្រាកដ ។​
​     ​សូមជម្រាបថា ទោះបីជា​គេ​ពុំ​ទាន់​រកឃើញ​នូវ​ចម្លាក់​ធ្វើ​អំពី​លង្ហិន នៅ​កម្ពុជា​បច្ចុប្បន្ន​ក៏ដោយ តែ​មកដល់​ពេលនេះ​ក៏​ពុំទាន់​មាន​ទិន្នន័យ​ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា​ គ្មាន​នៅឡើយ​ដែរ ។ តែ​នៅ​ទីក្រុង​បេ​គ្រាំ​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន (Afghanistan) ឯណោះ​វិញ ក៏​មាន​វត្តមាន​របស់​ចម្លាក់​យក្ខិនី​ចាប់តាំងពី​សតវត្សរ៍​ទី ១​នៃ​គ្រិស្គសករាជ​មកម្ល៉េះ ៕​ (​ម​.​ត្រា​ណេ

សម័យ​ក្រោយ​អង្គរ​សតវត្ស​ទី​១៥​ដល់​ពាក់កណ្ដាល​សតវត្ស​ទី​២០ សិល្បៈ​ចម្លាក់​ថ្ម និង​សាងសង់​ប្រាសាទ​លែង​មាន ទើប​មិន​សំបូរ​តឹកតាង
Kohsantepheapdaily.com.kh

 
តឹកតាង ក្រោយ សម័យ អង្គរ (សារមន្ទីរ ជាតិ)តឹកតាង​ក្រោយ​សម័យ​អង្គរ (សារមន្ទីរ​ជាតិ)



រាជធានី​ភ្នំពេញ ៖ នៅ​ថែវ​ទី​៤​នៃសារមន្ទីរ​ជាតិជា​កន្លែង​ដែល​ដាក់​តាំង​វត្ថុនានា​ក្រោយ​សម័យ ​អង្គរ ។ ជា​ការ​កត់សំគាល់រយៈកាល​មិនយូរ​ប៉ុន្មាន​ពី​ការ​បញ្ចប់រាជ្យ​របស់​ព្រះបាទ​ ជ័យ​វ​រ្ម​ន័​ទី​៧ ផលិតកម្មសិល្បៈ​អំពី​ថ្ម និង​ប្រាសាទក៏​ក្លាយទៅជា​ខ្សត់ ក្នុង​វប្បធម៌​របស់​ខ្មែរ ។ ដោយ​ការ​ផ្លាស់​ប្ដូរ (​សាសនា​)​យ៉ាង​ឆាប់រហ័ស​ទៅ​រក​(​និកាយ​) ថេរវាទ​(​ប្រហែល​ជាស​.​តទី​១៥) ឈើ​ក៏ក្លាយទៅជា​វត្ថុ​ធាតុ​មុនគេ​បង្អស់​ក្នុង​ចម្លាក់របស់​ខ្មែរ ។
តឹកតាង​ក្រោយ​សម័យ​អង្គរ (សារមន្ទីរ​ជាតិ)
តឹកតាង ក្រោយ សម័យ អង្គរ (សារមន្ទីរ ជាតិ)
បដិមា​អំពី​ឈើ​ទាំងអស់ ទោះជា​យោងទៅ​តាម​សម័យកាល ឬ​តាម​រចនាប័ទ្ម​សុទ្ធសឹងតែ​ជា​ពុទ្ធបដិមា ។ ថ្វីបើ​ឈើ​ត្រូវ​បាន​គេប្រើ ប្រាស់​ពិតប្រាកដ​សំរាប់​ធ្វើ​ទេវរូប​តាំងពីសម័យ​មុន​អង្គរ​ក៏​ដោយ ដោយសារ​ការឆាប់​ពុក​ផុយ​របស់​វា​ក៏​នៅ​មាន​បដិមា​មួយចំនួន​តូច​ធ្វើ​អំពី​ឈើ ​ស្ថិត​នៅ​គង់វង្ស​នៅឡើយ​តាំងពី​សម័យ​ចុង​ក្រោយ​របស់​សម័យអង្គរ ។
តឹកតាង​ក្រោយ​សម័យ​អង្គរ (សារមន្ទីរ​ជាតិ)
តឹកតាង ក្រោយ សម័យ អង្គរ (សារមន្ទីរ ជាតិ)
តឹកតាង​ក្រោយ​សម័យ​អង្គរ (សារមន្ទីរ​ជាតិ)
តឹកតាង ក្រោយ សម័យ អង្គរ (សារមន្ទីរ ជាតិ)
សំរាប់​រូបចម្លាក់​អំពី​ឈើនា​សម័យ ក្រោយ​អង្គរសិល្បករ​(​ខ្មែរ​) ចាប់ផ្ដើមអនុវត្ដ​លាប​ម្រ័ក្សណ៍​ពី​មួយ​ស្រទាប់​ទៅ​ពីរស្រទាប់​ដែល​ ម្រ័ក្សណ៍​មាន​តួនាទី​ជា​ថ្នាំសំរាប់​លំអ​ផង និង​ដើម្បី​សំរាប់​ការពារ​(​សត្វល្អិត​)​ផង ។ នា​សម័យនេះ​ដែរ សិល្បករ​បានអភិវឌ្ឍ​ការ​តុប តែង​លំអ​ទៅ​លើ​រូបចម្លាក់អំពី​ឈើ​ដោយ​បញ្ចុះ​ក្បាច់លំអ​។ ជា​និច្ចកាលគេ​ប្រើ​ភ្លុក សំបកខ្យង ឬ​កញ្ចក់​ពណ៌ ។ ទេវរូប​អំពី​ឈើ​ភាគ ច្រើន​ជា​សមុច្ច័យ​របស់សារមន្ទីរ ត្រូវ​បាន​ឆ្លាក់​ឡើង​នា​ប៉ុន្មាន​សតវត្សចុង​ក្រោយ​នេះ ។ គេ​អាច​ដឹង​បាន​អំពី​ឥទ្ធិពល​របស់​ថៃ​មក​លើ​ស្នាដៃ​សិល្បៈ​ជា​ច្រើន​នាសម័យ​ ក្រោយ​អង្គរ ។
ផ្នែក​ជាតិ​ពន្ធ​វិទ្យា
សារមន្ទីរ​ មាន​វត្ថុ​ប្លែក​ៗ​មួយ​ចំនួន​ផ្នែកជាតិ​ពន្ធ​វិទ្យា​ដែល​ត្រូវ​បាន​គេ​កំណត់ ​អាយុកាល​នា​សតវត្ស​ចុង​ក្រោយ​ពីរ​(​ស​.​តទី​១៩-២០) ។ វត្ថុ​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍ជាងគេ​នោះ គឺ​កឹង សំរាប់​ដាក់​លើ​ទូក​មួយរបស់​ព្រះរាជា ដែល​បាន​កសាង​ឡើង​អំពីឈើ​គគីរ​។ វត្ថុ​ដ៏​មាន​តម្លៃ​របស់​ព្រះ​មហាក្សត្រ​មួយទៀត គឺ​កោដ្ឋ​របស់​ព្រះបាទនរោត្ដម​សុរា​ម្រឹត ដែល​ត្រូវ​បាន​យក​មកតម្កល់​ទុក​នៅ​សារមន្ទីរ​ក្រោយ​ពី​ពេល​ព្រះរាជឈាបនកិច្ច ។ ក្នុង​ថែវ​នេះ​ដែរគេ​ឃើញ​មានកី​តម្បាញ​ ដែល​ប្រកប​ទៅ​ដោយ​ក្បាច់ក្បូររចនា និង​ប្រដាប់ប្រដា​សំរាប់​ត្បាញ​ជា​ច្រើន អសង្ហារិម​ផ្នែក​សាសនាមាន​យាង​ដំរី និង​វត្ថុសិប្បកម្ម​តាម​បែប​ប្រពៃណី​ខ្មែរ​មួយ​ចំនួនទៀត ។

កុលាលភាជន៍
កំណាយ​ផ្នែក​បុរាណវិទ្យា ​ជា​ច្រើននា​បច្ចុប្បន្នកាល​នេះ នៅ​អង្គរបុរី​ខេត្ដតាកែវ (​ភាគ​ខាងត្បូង​កម្ពុជា​) បាន​រក​ឃើញ​កុលា​លភាជន៍​មួយ​ចំនួន​ធំ ដោយ​មាន​មួយ​ចំនួន​ស្ថិតនៅ​ក្រោយ​សម័យ​បុរេប្រវត្ដិ ។
កុលាលភាជន៍​ប្រភេទ ​នេះ​ជា​ច្រើន​ស្ថិតនៅ​សម័យ​មុន​អង្គរ ដែល​ជា​ឆ្នាំង​ធ្វើ​អំពី​ដីឥដ្ឋពណ៌​ក្រហមព្រឿង ផលិត​ដោយ​ដៃ​ផ្ទាល់ ឬ​ដោយ​ប្រើ​អ​ន្ដូ​ករួច​ទើប​ឆ្លាក់​ក្បាច់លំអក្បាច់​ឆ្កូត​ៗ​ផង ។

ភាជន៍​អំពី​ដីឥដ្ឋ ដែល​មាន​ចារ​ជា​លើកដំបូង​ក្នុង​ក្រាំង​ផ្នែក​បុរាណវិទ្យា ស្ថិត​នៅ​ចុងបញ្ចប់​នៃ​សតវត្ស​ទី​៩ មាន​ប្រភព​នៅ​ក្រុម ប្រាសាទ រលួស​ក្នុង​តំបន់​អង្គរ ដែល​គេ​បាន​រកឃើញ​ភាជន៍​ពណ៌​បៃតង​និង​ភាជន៍​ពណ៌​ត្នោតជា​វត្ថុ​ពេញ​និយម​នៅ​ ដើម​សតវត្ស​ទី​១១ ហើយ​គេ​ក៏​បាន​រក​ឃើញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​រមណីយដ្ឋាន​របស់​ខ្មែរ​ ក្នុង​ប្រទេសថៃ ។ ការ​ធ្វើ​ភាជន៍​ឱ្យ​មាន​ជា​រាង​សត្វចតុប្បាទ​ផ្សេងៗ ក៏​ជា​សម័យកាល​ពេញនិយម​មួយ​ដែរ​ចាប់ពី​សតវត្ស​ទី​១១ ដល់ សតវត្ស​ទី​១៣ ។
តឹកតាង​ក្រោយ​សម័យ​អង្គរ (សារមន្ទីរ​ជាតិ)
តឹកតាង ក្រោយ សម័យ អង្គរ (សារមន្ទីរ ជាតិ)
តឹកតាង​ក្រោយ​សម័យ​អង្គរ (សារមន្ទីរ​ជាតិ)
តឹកតាង ក្រោយ សម័យ អង្គរ (សារមន្ទីរ ជាតិ)
កំណាយ​ផ្នែក​បុរាណវិទ្យា​នៅ​តំបន់​អង្គរបាន​បង្ហាញ​ឱ្យ​ ឃើញ​ថា នា​ចុង​សម័យ​អង្គរការ​ផលិត​ភាជន៍​ក្នុង​ប្រទេស​ត្រូវ​បាន​ថយ​ចុះ ក្នុង​ខណៈ​ដែល​មានការ​នាំ​ចូល​កុលាលភាជន៍ចិន កាន់តែ​ច្រើន​ឡី​ង ។
ក្បាច់ចម្លាក់ ​នៅ​តាម​ជញ្ជាំង​ប្រាសាទខ្មែរជា​ច្រើនបាន​បង្ហាញ​ភាព​ជាក់ស្ដែង​នៃ​ រាងរៅរបស់​កុលាលភាជន៍ ព្រមទាំង​ការ​លេចធ្លោ​នៃ ការ​ប្រើប្រាស់​របស់​វា​ផងក្នុង​ពិធីបុណ្យផ្សេង​ៗ​ និង​ក្នុង​តម្រូវការ​ធម្មតា ។ គំរូ​ដ៏​ច្រើន (​របស់​កុលាលភាជន៍​) សំរាប់​ការ​ប្រើប្រាស់ បានឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​កុលាលភាជន៍របស់​ខ្មែរ ជា​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សំរាប់ការ​ចំអិន​អាហារ​, ការ​ស្ដុក​អាហារ​ទុក (​ឧទាហរណ៍​ផ្អក​, ប្រហុក​) ការ​ដាក់​វត្ថុ​រាវ ដូច​ជា ពាង​សំរាប់​ត្រាំ​ថ្នាំ​, ទឹកអប់​, គ្រឿងប្រេងម្សៅ​សំរាប់​ការ​តុបតែង​ខ្លួន​ជាដើម​ ​


No comments:

Post a Comment